ច្បាប់មាសទាំង៨ របស់មហាវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧
ច្បាប់មាសទាំង៨ របស់មហាវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ ដែលអ្នកដឹកនាំសម័យថ្មីគួរដើរតាមគន្លងព្រះអង្គ៖ ទី១ :ទឹកអម្រែកទីមួយក្នុងនាមជាអ្នកដឹកនាំត្រូវធ្វើខ្លួនឲ្យដូចជាទឹកអម្រែក។ នៅពេលដែលអ្នករែកទឹក ពុំគួរលម្អៀងទៅខាងណានោះទេ ព្រោះវាអាចធ្វើឲ្យទឹកកម្ពប់។ រីឯការដឹកនាំអ្នកចាំបាច់ត្រូវប្រកាន់ចិត្តជាកណ្តាលគោរពគោលការណ៍ត្រឹមត្រូវ មានអព្យាក្រិត តម្លាភាព ដោយមិនគួរផ្តេកផ្តួលទៅខាងណាជាងខាងណានោះឡើយ បើមិនដូច្នោះទេផ្ទៃក្នុងនឹងបែកបាក់នាំទៅរកក្តីអន្តរាយជាក់ជាមិនខាន។ ទី២ ភ្នែកខ្លែងសត្វខ្លែងគឺជាសត្វមួយប្រភេទដែលមានភ្នែកមុតស្រួច អាចសម្លឹងបានយ៉ាងច្បាស់គ្រប់សព្វទិសទី។ ដូច្នេះអ្នកដឹកនាំត្រូវមានចក្ខុភ្លឺថ្លាមើលឲ្យគ្រប់ជ្រុងជ្រោយ បែងចែកច្បាស់លាស់រវាងខុសនិងត្រូវ អ្នកណាល្អពិត អ្នកណាសម្តែង អ្នកគួរកែលម្អបន្ថែម បើអ្នកមិនច្បាស់ទេអាចនាំទុក្ខភ័យដល់ខ្លួន ឬស្ថាប័នទាំងមូល។ ទី៣ ស្ញែងរាជសីច្បាប់ទី៣ ព្រះអង្គយករាជសីជាស្តេចសត្វចតុបាទជាតំណាង សម្រែករាជសីមានឬទ្ធិអំណាចអាចធ្វើឲ្យសត្វផងទាំងពួងគោរពកោតខ្លាច។ ដោយហេតុនេះអ្នកដឹកនាំត្រូវធ្វើខ្លួនឲ្យគេគោរពស្ញប់ស្ញែង កុំឡេសឡោះ លេងសើចហួសព្រំដែន ត្រូវរឹងពឹង ម៉ឺងមាត់ ម៉ត់ចត់។ ទី៤ សម្តីឥសូរសម្តីឥសូរគឺជ...