Posts

មតិកាអត្ថបទ

ច្បាប់មាសទាំង៨ របស់មហាវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧

Image
ច្បាប់មាសទាំង៨ របស់មហាវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ ដែលអ្នកដឹកនាំសម័យថ្មីគួរដើរតាមគន្លងព្រះអង្គ៖ ទី១ :ទឹកអម្រែកទីមួយក្នុងនាមជាអ្នកដឹកនាំត្រូវធ្វើខ្លួនឲ្យដូចជាទឹកអម្រែក។ នៅពេលដែលអ្នករែកទឹក ពុំគួរលម្អៀងទៅខាងណានោះទេ ព្រោះវាអាចធ្វើឲ្យទឹកកម្ពប់។ រីឯការដឹកនាំអ្នកចាំបាច់ត្រូវប្រកាន់ចិត្តជាកណ្តាលគោរពគោលការណ៍ត្រឹមត្រូវ មានអព្យាក្រិត តម្លាភាព ដោយមិនគួរផ្តេកផ្តួលទៅខាងណាជាងខាងណានោះឡើយ បើមិនដូច្នោះទេផ្ទៃក្នុងនឹងបែកបាក់នាំទៅរកក្តីអន្តរាយជាក់ជាមិនខាន។ ទី២ ភ្នែកខ្លែងសត្វខ្លែងគឺជាសត្វមួយប្រភេទដែលមានភ្នែកមុតស្រួច អាចសម្លឹងបានយ៉ាងច្បាស់គ្រប់សព្វទិសទី។ ដូច្នេះអ្នកដឹកនាំត្រូវមានចក្ខុភ្លឺថ្លាមើលឲ្យគ្រប់ជ្រុងជ្រោយ បែងចែកច្បាស់លាស់រវាងខុសនិងត្រូវ អ្នកណាល្អពិត អ្នកណាសម្តែង អ្នកគួរកែលម្អបន្ថែម បើអ្នកមិនច្បាស់ទេអាចនាំទុក្ខភ័យដល់ខ្លួន ឬស្ថាប័នទាំងមូល។ ទី៣ ស្ញែងរាជសីច្បាប់ទី៣ ព្រះអង្គយករាជសីជាស្តេចសត្វចតុបាទជាតំណាង សម្រែករាជសីមានឬទ្ធិអំណាចអាចធ្វើឲ្យសត្វផងទាំងពួងគោរពកោតខ្លាច។ ដោយហេតុនេះអ្នកដឹកនាំត្រូវធ្វើខ្លួនឲ្យគេគោរពស្ញប់ស្ញែង​ កុំឡេសឡោះ លេងសើចហួសព្រំដែន ត្រូវរឹងពឹង ម៉ឺងមាត់ ម៉ត់ចត់។ ទី៤ សម្តីឥសូរសម្តីឥសូរគឺជ...

តើបុណ្យមាឃបូជាថ្ងៃ១៥កើតមានន័យបែបណា

ថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា។ បុណ្យមាឃប...

មិនដែលទទួលទានសុរាសោះ តើមានគ្រោះឈឺថ្លើមដែរឬទេ ?

Image
មិនដែលទទួលទានជាតិសុរាសូម្បីតែមួយខ្អឹក មិនដែលមានឆ្លងវីរ៉ុសអ្វីទាំងអស់ តែក៏អាចកើតជំងឺក្រិនថ្លើមបានដែរ ! បញ្ហាអាចបណ្តាលមកពីការទទួលទានជាតិភេសជ្ជៈផ្អែមច្រើន។ ទម្លាប់ទទួលអាហារ ជាប្រភពនៃជំងឺថ្លើមមួយប្រភេទដែលគេប្រសិទ្ធនាមឱ្យថា Nash។ តើ ណាស្ហ ជាជំងឺថ្លើមប្រភេទណា ? តើត្រូវធ្វើដូចម្តេចអាចការពារ ព្យាបាល និងបញ្ចៀសជំងឺនេះបាន ? ថ្លើមជាសរីរាង្គមួយដ៏សំខាន់ និងជាសរីរាង្គដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ការរស់រាន្ត របស់មនុស្ស។ ថ្លើមប្រៀបបានជារោងចក្រមួយ ដោយមានមុខងារយ៉ាងច្រើន ដូចជា ការបន្សាបជាតិពុល ការសំយោគប្រូតេអ៊ីន និងការផលិតសារធាតុគីមីជីវសាស្ត្រដែលចាំបាច់សម្រាប់រំលាយអាហារ។ ថ្លើមដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរមេតាបូលិក និងមានមុខងារជាច្រើននៅក្នុងរាងកាយ ដូចជាការស្ដុកទុកគ្លីកូសែន ការបំបែកសមាសធាតុរបស់កោសិកាឈាមក្រហម ការសំយោគប្លាស្មាប្រូតេអ៊ីន ការផលិតអ័រម៉ូន និងការបន្សាបជាតិពុលជាដើម។ ថ្លើមមានទីតាំងស្ថិតនៅខាងក្រោមសន្ទះទ្រូងនៃពោះ និងជាសរីរាង្គដ៏ធំជាងមួយនៃផ្នែកពោះព្រោះវាមានទម្ងន់ដល់ទៅប្រមាណមួយគីឡូក្រាមកន្លះ ។ ថ្លើមជាអ្នកផលិតនូវទឹកប្រមាត់ ដែលជាសមាសធាតុអាល់កាឡាំងមួយប្រភេទជួយដល់ការរំលាយអាហារ តាមរយៈការពង្រាវជាតិលីពីត។ ថ្...

សិក្សារឿងទុំទាវ

1- ប្រភេទ ៖ អក្សរសិល្ប៍ទំនើប, ប្រលោមលោកបែបមនោសញ្ជេតនា 2- នា ចលនា ៖ ខេមរនិយម 3- ឥទ្ធិពល ៖ ព្រះពុទ្ធសាសនា 4- សង្គមបរិយាកាស ៖ ក្នុងសម័យលង្វែក 5- កាលកំណត់តែង ៖ ១៩១៥ (ក្នុងរជ្ជកាលសេ្តចស៊ីសុវត្ថិ) 6- អ្នកនិពន្ធ ៖ ភិក្ខុសោម 7- សង្ខេប រឿង៖ ​ ទុំជាកូនប្រុសរបស់ស្រ្តីមេម៉ាយម្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះ ពេជ្រនៅក្នុងវត្តវិហារធំ។ ទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគម ស្មូត្រ ផ្លុំប៉ី និងធ្វើតោកលក់។ ដោយឡែកទំុមានរូបរាងស្អាត និងមានសំឡេងពីរោះ។ ថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់។ ទុំ និងពេជ្រលក់រហូតដល់ស្រុកត្បួងឃ្មុំ។ ទុំបានស្មូត្រយ៉ាងពិរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្តាប់។ នាងនោជាភិលៀងរបស់នាងទាវ ឃើញទុំស្អាត សំឡេងពិរោះក៏គួចចិត្តសេ្នហា តែដោយឋានៈតួចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវ។ ទាវដឹងដំណឹងនេះក៏អង្វរម្តាយឲ្យទៅនិមន្តនេនទុំមកស្មូត្រនៅផ្ទះរបស់ខ្លួន។ ទុំស្មូត្រយ៉ាងពិរោះទាវក៏ចាប់ចិត្តស្រឡាញ់ ក៏រៀបចំផាហ៊ុម ដន្លាប់ បារី ស្លា ម្លូឲ្យនាងនោយកទៅប្រគេនទុំ ហើយប្រាថ្នាផ្សងឲ្យបានជួបទុំ។ ឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរ។ មកដល់វត្តវិញ ទុំរិះរកឧបាយកលសុំ...

រឿងមហាវេស្សន្តរជាតក

Image
1- ប្រ ភេទរឿង ៖ អក្សរសិល្ប៍បុរាណ, សាស្រ្តាទេសន៍ 2 -  ចលនា ៖ អក្សរសិល្ប៍ពុទ្ធនិយម 3- អ្នកនិពន្ធ ៖ និងកាលកំណត់តែង ៖ គម្ពីរដើមជាស្នាដៃនៃព្រះអដ្ឋកឋាចារ្យដែលសរសេរជាភាសាបាលីមាននៅក្នុងគម្ពីរព្រះត្រៃបិដក។ ឯគម្ពីរជាភាសាសម្រាយដែលមាននៅក្នុងកម្ពុជរដ្ឋយើងគឺមានច្រើនប្រភេទណាស់។ (សព្វថ្ងៃឯកសារគោលដែលយកមកសិក្សាគឺជាស្នាដៃរបស់បណ្ឌិតមហាឈឹម សុមន៍)។ 4- សង្ខេប ៖  កាលព្រះសាស្រ្តាចារ្យគង់នៅនគររាជគ្រឺះ ឧទាយិត្ថេរ បាននិមន្តព្រះសង្ឃឲ្យនិវត្តមកកាន់នគរកបិលព័ស្តុ តាមសេចក្តីអារាធនារបស់ព្រះ ស្រីសុទ្ធោទន៍ ពុទ្ធបិតា។ កាលព្រះពុទ្ធយាងមកដល់ និងក្រោយពុទ្ធបិតាទ្រង់ផ្ចង់អញ្ចលីគោរពថ្វាយបង្គំព្រះដ៏មានបុណ្យស្រាប់តែមេឃបង្អុរភ្លៀងបោក្ខរីពស៌ ដ៏អស្ចារ្យគឺនរណាចង់ទទឹកទើបទទឹក នរណាពុំចង់ទទឹកគឺឥតទទឹកឡើយ។ គឺដោយហេតុដ៏អស្ចារ្យនៃភ្លៀងសួគ៌នេះដែលបណ្តាលឲ្យព្រះពុទ្ធទ្រង់សម្តែងធម្មទេសនារឿងព្រះវេស្សន្តរនោះថា៖ កាលណោះព្រះបាទសិរិមហារាជ សោយរាជ្យនៅនគរជេតុត្តរសិរីរដ្ឋ ទ្រង់មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសញ្ជ័យ។ ព្រះរាជាទ្រង់អភិសេកព្រះសញ្ជ័យជាមួយនាងសុបារសុប្បតី (ផុស្សតី) ជារាជបុត្រីនៃព្រះបាទមទ្ទរាជនៃនគរមទ្ទរដ្ឋ។ បុព្វប្រវត្តិនៃនាងផុស្សតីនោះ...

រឿងចៅស្រទបចេក

Image
1- ប្រភពរឿង ៖ គម្ពីរសាស្រ្តាស្លឹករឹតជាពាក្យកាព្យដែលមាននៅក្នុងបណ្ណាល័យ “ទេវង្សកុមារ”។ រឿងចៅស្រទបចេកដែលយើងយកមកសិក្សានេះជាស្នាដៃរបស់ យស ងិន បោះពុម្ពផ្សាយ​...