តើពាក្យ អាយ៉ង មានន័យដូចម្តេច?

តើពាក្យ អាយ៉ង មានន័យដូចម្តេច?
អ្នកធ្លាប់ឮពាក្យគេពោលថា អាយ៉ង ។ អ្នកខ្លះបានចោទប្រកាន់គ្នាថា អាយ៉ងអ្នកនេះ ឬអាយ៉ងអ្នកនោះ ព្រោះគេធ្វើការប្រៀបធៀបមនុស្សខ្ះដែលតែងតែធ្វើទៅតាមការញាក់ឬចង់បានឬមនោគមន៍វិជ្ជានយោបាយរបស់គេ។
        តាមពិតពាក្យនេះត្រូវបានគេទាញយកពីប្រភពសិល្បៈរបស់ខ្មែរ គឺសិល្បៈអាយ៉ងនោះឯង។នៅសម័យបុរាណ       ពេលដែលខ្មែរមិនទាន់មានខ្សែភាពយន្ត ពេលនោះខ្មែរមានសិល្បៈមួយប្រភេទហៅថា ល្ខោនអាយ៉ង។ល្ខោនអាយ៉ងនេះ គេបានយកស្បែកសត្វមកឆ្លាក់ធ្វើជារូបមនុស្សសត្វតំណាងតួអង្គនៅក្នុងសាច់រឿងល្ខោន។រូបចម្លាក់នីមួយៗមានខ្សែចងភ្ជាប់ទៅនឹងដៃជើងសម្រាប់មនុស្សបញ្ជាឬញាក់ឲ្យធ្វើចលនាតាមចង្វាក់បទភ្លេងឬតាមការពោលនៃល្ខោន។បើអ្នកពោលដល់សាច់រឿងត្រង់ណា គេត្រូវញាក់អាយ៉ងឲ្យធ្វើចលនាតាមដំណើររឿងនោះ ជូនកាលគេញាក់បញ្ជាអាយ៉ងដោយភ្ជាប់មកនូវការពោលសម្លេងរបស់អ្នកពោល បើយើងមើលមួយភ្លែតហាក់បី ដូចអាយ៉ងនោះចេះនិយាយដូចតួអង្គមនុស្សពិតៗដូច្នេះដែរ។

                ( ដោយ ៖ យួន បូរ៉េត )
  


Comments

Popular posts from this blog

សិក្សារឿងទុំទាវ

មូលធម៌ខ្មែរ-មន

វិភាគបញ្ហាបទល្មើសរបស់ពូហំក្នុងរឿងថៅកែចិត្តចោរ

សំយោគសញ្ញាឬសញ្ញាផាត់លើ

សុភាសិត-ក្អែក១ជាក្អែក១០

រឿងថៅកែចិត្តចោរ

រឿងភូមិតិរច្ឆាន