មូលធម៌ខ្មែរ-មន

មូលធម៌ខ្មែរមន
តើមូលធម៌ខ្មែរមនមានអ្អ្វីខ្លះ៖
នៅមុនគ្រីស្តិសករាជ ខ្មែរមានមូលធម៌របស់ខ្លួនដែលមានចំណុចសំគាល់ ៖

១-  ជឿព្រលឹង អ្នកតា អារក្ខ
២- ទុកស្ត្រីជាធំ
៣- បាចទេឹកបញ្ចូលស្រែ
៤- ចេះផ្សាំងសត្វ
៥- កប់ខ្មោចក្រោមថ្មដុល ក្នុងក្រឡ
៦- ភាសាមានអន្តរបទ...........

        ក្រោយមកខ្មែរបានទទួលឥទ្ធិពលបរទេសដូចជា ៖
១- ឥទ្ធិពលឥណ្ឌា(ស.វ ទី១)
-ទស្សនរាជាធិបតេយ្យ
- សាសនា : ព្រហ្ម និង ព្រះពុទ្ធ
- ភាសា អក្សរ អក្សរសិល្ប៍
- សិល្បៈ 
- ទំនៀមទម្លាប់ ច្បាប់......

២- ឥទ្ធិពលចិន ( ស.វ ទី ៣ )
- ជំនួញជួញដូរ
- ល្បាយជាតិសាសន៍
- ល្ខោន

៣- ឥទ្ធិពលជ្វា ( ស.វទី ៥ )
- ស្ថាបត្យកម្មប្រាសាទភ្នំ និងក្បាច់លម្អ( ក្បាច់រហួ )
៤- ឥទ្ធិពលថៃ - យួន ( ស.វទី ១៣)
- ពាក្យពេចន៍.......

៥- ឥទ្ធិពលអឺរ៉ុប ( ស.វ ទី ១៦ )
- វិទ្យាសាស្ត្របច្ចេកទេស
- ទម្លាប់ចាប់ដៃ
- ការស្លៀកពាក់
- លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
- កិច្ចការរដ្ឋបាល

    ពិតមែនតែឥទ្ធិពលបរទេសមកលើអរិយធម៌ខ្មែរយ៉ាងនេះក៏ដោយ ក៏ខ្មែរពំុនិយមយកមកអនុវត្តតាមឬចម្លងតាមទាំងស្រុងនោះទេ ។ ខ្មែរតែងតែយកឥទ្ធិពលទាំងនោះមកកែច្នៃ ឬផ្សែផ្សំឲ្យមានលក្ខណៈជាតិ (ជាតូបនីយកម្ម)ដើម្បីឲ្យស្របនិងស៊ីចង្វាក់គ្នានៃទស្សនៈខ្មែរនិងចំណង់ចំណូលចិត្តខ្មែរស្របនឹងជីវភាពនិងការរស់នៅរបស់ខ្មែរ។ ឯលក្ខណៈបរទេសណាដែលដែលមិនស្របទស្សនៈ ចំណង់ចំណូលចិត្តខ្មែរ នោះខ្មែរត្រូវតែទាត់ចោល ឬក៏ត្រូវសាបរលាបដោយឯងៗទៅវិញ។អាស្រយដោយសារគំនិតច្នៃប្រឌិតរបស់ខ្មែរមានលក្ខណៈខ្ពស់ឲ្យមកជាខ្មែរបែបនេះ ទើបអរិយធម៌ខ្មែរមានការរីកចម្រើននិងគង់វង្សរហូតដល់សព្វថ្ងៃ៕
រៀបរៀងដោយ ៖ យួន បូរ៉េត )



Comments

Popular posts from this blog

សិក្សារឿងទុំទាវ

វិភាគបញ្ហាបទល្មើសរបស់ពូហំក្នុងរឿងថៅកែចិត្តចោរ

សំយោគសញ្ញាឬសញ្ញាផាត់លើ

សុភាសិត-ក្អែក១ជាក្អែក១០

រឿងថៅកែចិត្តចោរ

តើពាក្យ អាយ៉ង មានន័យដូចម្តេច?

រឿងភូមិតិរច្ឆាន