រឿងថៅកែចិត្តចោរ
1- ប្រភពរឿង៖ បោះពុម្ពផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តក្រសួងអប់រំឆ្នាំ ១៩៨៩។
2- ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបល្ខោននិយាយ
3- ចលនា៖ អក្សរសិល្ប៍ខេមរនិយម
4- ឥទ្ធិពល៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលពីពួកមូលធននិយមពីព្រោះនៅក្នុងដំណើររឿង អ្នកនិពន្ធបានបង្ហាញឲ្យពួកមូលធននិយមជាអ្នកឈ្នះ។
5- កាលកំណត់តែង៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលឡើងនៅក្នុងឆ្នាំ១៩៥៦ជាកម្រងអត្ថបទអក្សរសិល្ប៍ដែលប្រឌិតឡើងនៅទីក្រុងភ្នំពេញ មានលក្ខណៈជាល្ខោននិយាយ។ ខ្លឹមសារនៃរឿងនេះបានយកមកចម្លងដោយនាយកដ្ឋានសិល្បៈនៅថ្ងៃទី៣០ កញ្ញា ១៩៨១ បោះពុម្ពផ្សាយដោយវិជ្ជាស្ថានវិទ្យាសាស្រ្តស្រាវជ្រាវក្រសួងអប់រំនៅទីក្រុងភ្នំពេញឆ្នាំ១៩៨៩។
6- អ្នកនិពន្ធ៖ រឿងថៅកែចិត្តចោរតាក់តែងឡើងដោយអ្នកនិពន្ធឈ្មោះ ពៅ យូឡេង និង អ៊ុំ ឈឺន
7- សង្គមបរិយាកាស៖ ដំណើររឿងរឿងបានប្រព្រឹត្តទៅនៅក្នុងសម័យដែលប្រទេសកម្ពុជាទើបបានទទួលឯករាជ្យដំបូង។
8- សង្ខេបរឿង៖ សូមចុចទីនេះដើម្បីទាញយកសាច់រឿងទាំងមូល https://goo.gl/oPDgUg
នៅឆ្នាំ១៩៥៦ មានព្រឹត្តិការណ៍មួយកើតឡើងនៅទីក្រុងភ្នំពេញ គឺលោកថៅកែបានប្រើឲ្យពូហំបើកឡានបុកឡានរបស់អុងប៉ាងហុងលីដោយសន្យាថាឲ្យលុយ ១០០០០រៀល។ ក្រោយមកគេឃើញពូហំ និងផានីតកំពុងជជែកគ្នាពីរឿងនេះដោយផានិតបានឲ្យពូហំរត់គេចខ្លួន ប៉ុន្តែពូហំមិនរត់ទេ គឺចាំយកលុយមួយម៉ឺនពីថៅកែសិន ព្រោះត្រូវការយកលុយនេះទៅឲ្យម្តាយធ្វើបុណ្យ និងឲ្យកូនទិញប្រដាប់ប្រដាររៀនសូត្របន្តទៅទៀត។ មួយសន្ទុះក្រោយមកទើបឃើញថៅកែចូលមកដល់ ពូហំក៏សុំលុយពីថៅកែ ថៅកែបែរជាបដិសេធទៅវិញ ហើយឲ្យតែ ២០០រៀល ដោយយកលេសថា គាត់មិនបានប្រើពូហំបើកឡានបុកគេឲ្យស្លាប់នោះទេ។ អ្នកទាំងពីរក៏មានការឈ្លោះប្រកែកប្រណាំងគ្នា តែនៅតែមិនព្រមត្រូវគ្នាទេ ព្រោះថៅកែមិនព្រមឲ្យលុយ ១០០០០រៀលទៅពូហំ។
នៅផ្ទះពូហំឯណេះវិញមានប៉ូលីសជាច្រើនទៅឡោមព័ទ្ធចាប់ពូហំ ប៉ុន្តែប្រពន្ធគាត់ប្រាប់ថាប្តីគាត់អត់មកផ្ទះ៤, ៥ថ្ងៃហើយ។ ពួកក្រុមប៉ូលីសក៏ត្រឡប់ទៅផ្ទះរបស់ថៅកែ ឃើញអ្នកទាំងពីរប្រកែកគ្នា ប៉ូលីសក៏សួរថា “នរណាជាចោរ?” យើងជាក្រុមនគរបាល ប្រាប់មុខចោរយើងមក យើងនឹងចាប់”។ ពេលនោះអ្នកទាំងអស់គ្នាក៏ជ្រួលច្របល់ពូហំបានសារភាពថាគាត់ជាអ្នកបើកឡានបុកឡានរបស់អាហុងលី ប៉ុន្តែនេះគឺដោយសារថៅកែបញ្ជាឲ្យបុកដែរត្រូវតែចាប់ទាំងថៅកែ។ ថៅកែប្រកែកថាពូហំនិយាយកុហក ពេលនោះមានផានិត គង់ ទ្រី សុខមានជួយធ្វើជាសាក្សីឲ្យពូហំ។ ស្រាប់តែថៅកែបានអូសដៃប៉ូលីសទៅខ្សឹបប៉ូលីសក៏ចាប់ពូហំយកទៅក្រសួងនគរបាលដោយទុកឲ្យប្រពន្ធពូហំយំសោកបោកប្រាណអាណិតប្តី។ ទីបញ្ចប់មានសុខ គង់ ទ្រី និងផានីតក៏ត្រូវបានថៅកែដេញចេញឈប់ឲ្យធ្វើការងារនៅទីនោះ។

9- ប្រធានរឿង៖ រឿងនេះនិយាយពីអំពើអយុត្តិធម៌ក្នុងសង្គមខ្មែរ។
10- មូលបញ្ហារឿង៖ បើតាមការពិនិត្យទៅតាមសាច់រឿង យើងអាចទាញនូវបញ្ហាដូចតទៅ៖ ទី១ ការកាន់នូវសច្ចធម៌ ចេះសាមគ្គីគ្នារវាងកម្មករទៅនឹងជីវភាពរបស់ខ្លួន។
ទី២ អយុត្តិធម៌ឈ្នះយុត្តិធម៌ដោយសារទឹកលុយ។
៣-តើកត្តាជីវភាពឬកត្តាសង្គមដែលធ្វើឲ្យពូហំសម្រេចចិត្តបើកឡានបុកកំទេចឡានលោកថៅកែហុងលីដើម្បីទទួលបានលុយ១ម៉ឺនរៀលពីថៅកែចិត្តចោរ?10- មូលបញ្ហារឿង៖ បើតាមការពិនិត្យទៅតាមសាច់រឿង យើងអាចទាញនូវបញ្ហាដូចតទៅ៖ ទី១ ការកាន់នូវសច្ចធម៌ ចេះសាមគ្គីគ្នារវាងកម្មករទៅនឹងជីវភាពរបស់ខ្លួន។
ទី២ អយុត្តិធម៌ឈ្នះយុត្តិធម៌ដោយសារទឹកលុយ។
តាមដំណើររឿងយើងអាចវិភាគបាន2ចំណុចគឺកត្តាជីវភាពនិងកត្តាសង្គម
I- ដោយសារកត្តាជីវភាពគ្រូសារតម្រូវការបន្ទាន់ជាហេតុនាំគាត់ឲ្យហ៊ានទទួលយកបទល្មើសបែបនេះ
- កូនស្រីត្រូវចូលរៀននៅអនុវិទ្យាល័យ។សាលាតំរូវឲ្យសិស្សទិញសម្លៀកបំពាក់មុងកន្ទេលខ្នើយតាមការកំណត់របស់សាលារៀន..............។ (ពូហំមិនចង់ឲ្យកូនល្ងង់ដូចគាត់ ព្រោះគាត់យល់ថា ភាពល្ងង់ខ្លៅនាំឲ្យក្រ )
- ប្រពន្ធពូហំឈឺក្អកដើមទ្រូងខេះៗទៅពេទ្យៗតំរូវឲ្យទិញថ្នាំនៅខាងក្រៅយកមក ព្យាបាលជំងឺ...........។( សុខភាពជាទ្រព្យធន )
- ម្តាយពូហំត្រូវការលុយធ្វើបុណ្យទៅវត្ត...............។ ( ជំនឿសាសនា )
- សង្គមដែលពូហំរស់នៅមិនបានយកចិត្តទុកដាក់លើវិស័យអប់រំ ពោលគឺមិនយកចិត្តទុកដាក់ដល់សិស្សក្រីក្រ..........
- សង្គមមិនយកចិត្តទុកដាក់លើវិស័យសុខាភិបាល ខ្វះថ្នាំសង្កូវសប្រាប់ព្យាបាលជម្ងឺ គ្រូពេទ្យខ្វះសីលធម៌ អំពើពុករលួយ...............
ដើម្បីជ្រាបច្បាស់សូមចុចលើតំណភ្ជាប់ដើម្បីអានសាច់រឿងទាំងស្រុង
Comments
Post a Comment