អក្ខរនៃភាសាខ្មែរ
២-អក្ខរនៃភាសាខ្មែរ
1-ស្រៈនិស្ស័យ ៖ ជាស្រៈដែលអាស្រ័យនឹងតួ ព្យញ្ជនៈទើបប្រើការបាន មានន័យថា ស្រៈនិស្ស័យមិនអាចប្រើតែឯកឯងបានទេ។
អក្ខរគឺជាស្នាមគំនូសមានតួរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ត្រាពាក្យសម្តីនិងសេចក្តីទាំងពួងដោយប្រើមិនចេះអស់។
អក្ខរនៃភាសាខ្មែរចែកជា ៖
- ស្រៈនិស្ស័យខ្មែររួមមាន ៖ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ុះ េះ ោះ ។
2-ស្រៈពេញតួ ៖ ជាស្រៈដែលខ្មែរខ្ចីពីបាលីសំស្ក្រឹត។វាអាចប្រើជាតួអក្សរដូចព្យញ្ជនៈខ្មែរដែរ។
ស្រៈពេញតួរួមមាន ៖ អអាឥឦឧឩឫឬឭឮឯឰឱឧ៍ឪ ។ ឧទាហរណ៍ ៖ អរគុណ ឥឡូវ កៅអី ឧត្តម ឧស្សាហ៍ ឪឡឹក ឫស្សី ឫទ្ធី ឯកស័ក ឰដ៏ ឱសថ ឪពុក ក្រឧ៍បេះដូង………….។
3- ព្យញ្ជនៈខ្មែរ ៖ ព្យញ្ជនៈគឺជាតួអក្សរ។វាមានចំនួន ៣៣ តួឺ ៖ ក្កខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្តឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យរ្រល្លវ្វស្សហ្ហឡ្អអ្អ ៕
* នៅក្នុងភាសាខ្មែរ បុរាណាចារ្យបានបន្ថែមព្យញ្ជនៈមួយចំនួនទៀតហៅថាព្យញ្ជនៈបន្ថែមក្នុងគោលបំណងបង្គ្រប់ការប្រើប្រាស់។ ព្យញ្ជនៈបន្ថែមទាំងនោះត្រូវដាក់សញ្ញាមូសិកទន្ត ( ៉ )និងសញ្ញា ត្រីសព្ទ(៊) ។
ព្យញ្ជនៈបន្ថែមរួមមាន៖
ក-ប្រើសញ្ញាមូសិកទន្ត៖ ង៉ញ៉ប៉ម៉យ៉រ៉វ៉
ខ-ប្រើសញ្ញាត្រីសព្ទ៖ ប៊ស៊ហ៊អ៊ ។
(ដោយ ៖ យួន បូរ៉េត )
Comments
Post a Comment