សញ្ញាធ្មេញកណ្តុរឬមូសិកទណ្ឌ
សញ្ញាធ្មេញកណ្តុរឬមូសិកទណ្ឌ ជាវណ្ណយុត្តិដែលមានសណ្ឋានដូចធ្មេញកណ្តុរ (៉ ) សម្រាប់ប្រើដាក់ពីខាងលើបំបែរសម្លេងសព្ទអក្សរឃោសៈឲ្យទៅជាសព្ទអឃោសវិញ ។
សញ្ញាធ្មេញកណ្តុរសម្រាប់ប្រើលើព្យញ្ជនៈ ៖ ង ញ ប ម យ រ វ ។
គឺ ៖ ង៉ ញ៉ ប៉ ម៉ យ៉ រ៉ វ៉ ។
សញ្ញាធ្មេញកណ្តុរសម្រាប់ប្រើលើព្យញ្ជនៈ ៖ ង ញ ប ម យ រ វ ។
គឺ ៖ ង៉ ញ៉ ប៉ ម៉ យ៉ រ៉ វ៉ ។
ឧទាហរណ៍ ៖ ង៉ក់ ង៉ុកៗ ញ៉ាក ញ៉េះញ៉ោះ ប៉េងប៉ោង រប៉េះរប៉ោះ ប៉េងប៉ោះ រប៉ិចរប៉ី ម៉្តេច យ៉ាងម៉េច រយ៉ាក គ្រប់យ៉ាង រ៉ែ រ៉ក រ៉ស រ៉ាវ វ៉ក វ៉ាង វ៉ាប់ វ៉ារ.......។
* បើមានស្រៈ ិ ី ឹ ឺ ើ ាំ នៅពីលើ ត្រូវផ្លាស់ធ្មេញកណ្តុរ ( ៉ ) ទៅជាបុកជើងវិញ ( ុ ) ។
ដូចជាពាក្យ ៖ ញ៉ឺង ម៉ឺងម៉ាត់ រ៉ឺង រ៉ាំរ៉ៃ ប៉ិនប្រសប់ ប៉ីពក រឹងប៉ឹង ប៉ឺង ប៉ឹមៗ ប៉ើង ញ៉ាំង ញ៉ាំ នំប៉័ង........។
ដូចជាពាក្យ ៖ ញ៉ឺង ម៉ឺងម៉ាត់ រ៉ឺង រ៉ាំរ៉ៃ ប៉ិនប្រសប់ ប៉ីពក រឹងប៉ឹង ប៉ឺង ប៉ឹមៗ ប៉ើង ញ៉ាំង ញ៉ាំ នំប៉័ង........។
* បើពាក្យ 2 ព្យាង្គវិញ វាជាទំនាញសូរដូច្នេះមិនប្រើសញ្ញាធ្មេញកណ្តុរទេ ។
ដូចជាពាក្យ ៖ សាលា ស្រងេះសងោច ស្រវា កញ្ញា កន្លាត ក្រមា ក្រវេមក្រវាម ក្រវែល ខមាទោស ច្រងេងច្រងាង ឆាយា ដរាប ឋានា តារា តុលា ឋានានុក្រម បរាជ័យ បញ្ញា ប្រមាត់ ប្រយោជន៍ ផល្លានុផល ........។
( ដោយ ៖ យួន បូរ៉េត )
ដូចជាពាក្យ ៖ សាលា ស្រងេះសងោច ស្រវា កញ្ញា កន្លាត ក្រមា ក្រវេមក្រវាម ក្រវែល ខមាទោស ច្រងេងច្រងាង ឆាយា ដរាប ឋានា តារា តុលា ឋានានុក្រម បរាជ័យ បញ្ញា ប្រមាត់ ប្រយោជន៍ ផល្លានុផល ........។
( ដោយ ៖ យួន បូរ៉េត )
Comments
Post a Comment