សញ្ញាបន្តក់ ឬ រស្សសញ្ញា( ់ )

សញ្ញាបន្តក់ ឬរស្ស ( ់ )
ក- ជាសញ្ញាវណ្ណយុត្តិមានសណ្ឋានកំបុតខ្លី ់ សម្រាប់ប្រើបំបែរសម្លេងវែងឲ្យទៅជាខ្លីកំបុតធ្ងន់ ។

ខ- ប្រើដាក់បានតែពីលើព្យញ្ជនៈ ( ក ង ច ញ ត ន ប ល ស ) ហើយប្រើចំពោះពាក្យណាដែលប្រើជាមួយស្រៈ ( អ , អា ) ប៉ុណ្ណោះ ។
    ឧទាហរណ៍៖
- កង > កង់ , ជក >ជក់ , កាច > កាច់  
- ចាក > ចាក់ , បាញ > បាញ់
- ប្រាក > ប្រាក់..........។

ចំណាំ១ ៖  ពាក្យជាប់មកពីបាលី ឬសំស្ក្រឹត  ទោះបីពាក្យនោះកើតមកពីស្រៈ( អ ) ឬស្រៈ( អា ) ហើយប្រកបនឹងព្យញ្ជនៈ៩ ខាងលើ គឺមិនត្រូវប្រើសញ្ញាបន្តក់ឡើយ។
ដូចជា ៖ កុសល កុហក ជន ជាតក លាមក តាបស ទារក ទិវង្គត ធនធាន បុរស ផល្លានុផល ធនធាន ភព ពលកម្ម មគ្គផល សាកល សុគត អស្តង្គត ឧបាយកល ឱជារស ............។

ចំណាំ២ ៖ ចំពោះពាក្យផ្សំនឹងស្រៈ( អា= ា ) ប្រកបនឹង ង គឺមិនប្រើសញ្ញាបន្តក់ទេ ( ់ ) តែត្រូវប្រើនិគ្គហិត ( ំ ) ជំនួសវិញ
     ដូចជា ៖ ក្តាំង ឃ្លាំង ខ្លាំង ចាំង ច្បាំង ឆ្នាំង ខ្មាំង សំកាំង តតាំង ប្រឆាំង ទំពាំង រលះរលាំង ជញ្ជ្រាំង ក្រសាំង សម្រាំង ទាំងមូល ...............។
                ( ដោយ ៖ យួន បូរ៉េត  )

Comments

Popular posts from this blog

សិក្សារឿងទុំទាវ

មូលធម៌ខ្មែរ-មន

វិភាគបញ្ហាបទល្មើសរបស់ពូហំក្នុងរឿងថៅកែចិត្តចោរ

សំយោគសញ្ញាឬសញ្ញាផាត់លើ

សុភាសិត-ក្អែក១ជាក្អែក១០

រឿងថៅកែចិត្តចោរ

តើពាក្យ អាយ៉ង មានន័យដូចម្តេច?

រឿងភូមិតិរច្ឆាន