សុភាសិតខ្មែរបុរាណ
« ពេលវេលាជាមាសប្រាក់ » ។
ពេលវេលាមានសារសំខាន់ណាស់សម្រាប់មនុស្សលោក។ដូច្នេះ មនុស្សត្រូវចេះប្រើប្រាស់ពេលវេលាឲ្យបានសមស្របក្នុងខណះកំពុងរស់នៅ។បើយើងយកពេលវេលាប្រើប្រាស់បានត្រឹមត្រូវ ដូចជាខំធ្វើការងារការរកសុំីទាន់ពេលវេលា,,,,,,,នោះយើងនឹងបានផលចំណេញពិតៗ តែបើយើងទុកពេលវេលាឲ្យហួសកន្លងផុតដោយមិនបានធ្វើអ្វីដែលមានប្រយោជន៍ នោះយើងនឹងខាតពេលវេលា ឬហួសពេលវេលា ទីបំផុតយើងស្លាប់បាត់គ្មានបន្សល់នូវអ្វីឲ្យឃើញនៅលើផែនដីនោះឡើយ។ដូច្នេះយើងមិនត្រូវធ្វើអីឲ្យខុស នាំឲ្យខាតពេលវេលានោះឡើយ។
មានពលរដ្ឋខ្មែរភាគច្រើនបានទុកពេលវេលាឲ្យហួសកន្លងផុតដោយមិនបានធ្វើអ្វី ដែលផ្ទុយពីជនបរទេសដែលសូម្បីតែគេជិះឡាន ឬផឹកកាហ្វេ ក៏គេអានកាសែត សៀវភៅ ឬទស្សនាវដ្តីដែរ អញ្ចឹងហើយទើបប្រទេសគេមានអ្នកប្រាជ្ញច្រើន។
Comments
Post a Comment