អំណាចស្រា
កំណាព្យ ៖ <<អំណាចស្រា>>
១- ស្រវឹងស្រវឹត ស្រវឹងភ្លេចគិត លេចកេរ្តិ៍លេចខ្មាស់ ក្បាលដេកដល៉ដី ក្អួតពាសដេរដាស់ អនិច្ចាពេកណាស់ ដោយការស្រេកឃ្លាន។
២- ស្រវឹងស្រវឹត ស្រវឹងភ្លេចគិត ស្រែកជេបំពាន សម្តីហានក្លា អួតថាខ្លួនមាន វត្ថុធនធាន មានសព្វមិនខ្វះ។
៣- ស្រវឹងស្រវឹត ស្រវឹងភ្លេចគិត ស្រែកជេរផ្តេសផ្តាស់ លែងស្គាល់ញាតិមិត្ត ស្រីប្រុសឬចាស់ បងប្អូនដេរដាស់ ស្រែកថាមិនយល់។
៤-ស្រវឹងស្រវឹត ស្រវឹងភ្លេចគិត ចិត្តឥតមានខ្វល់ ក្រពះក្រៀមស្វិត រងទុក្ខអម្ពល់ ក្រហាយក្រហល់ ដោយអំណាចស្រា។
៥- ស្រវឹងស្រវឹត ស្រវឹងភ្លេចគិត សុខភាពស្រស់ថ្លា ទៅជាអន្តរាយ វិនាសអសារ ចុងក្រោយបាត់ការ - រាប់អានប្អូនបង។
(និពន្ធដោយ ៖ យួន បូរ៉េត )
Comments
Post a Comment