ថ្ងៃទី12ធ្នូទិវាប្រឆាំងការជួញដូរមនុស្ស

«មនុស្សមានសីលធម៌ មានសេចក្តីថ្លៃថ្នូរនិងមានការរស់នៅសមរម្យនៅក្នុងសង្គម។មនុស្សមិនត្រូវបានគេយកទៅជួញដូរដូចសត្វធាតុនោះទេ។»


កាលពីថ្ងៃទី12ខែធ្នូ ឆ្នាំ2018 លោកឈុំ ដេន មេប៉ុស្តិុរដ្ឋបាលឃុំជីផុច ស្រុកមេសាងបានចុះអប់រំនិងពន្យល់ណែនាំអំពីទិវាប្រឆាំងការជួញដូរមនុស្សដល់សិស្សវិទ្យាល័យមេសាង។

(រូបភាពផ្សព្វផ្សាយអំពីការប្រឆាំងការជួញដូរមនុស្ស)

ដោយសារការចំណាកស្រុកដើម្បីស្វែងការងារធ្វើនិងរកលុយផ្គត់ផ្គង់ជីវភាពរស់ នៅ ពលរដ្ឋមួយចំនួននៅលើពិភពលោកបានប្រឈមនឹងការជួញដូរមនុស្ស។ការជួញដូរមនុស្សមានច្រើនរូបភាពដូចជា កុហកថារកការងារធ្វើ កន្លែងការងារល្អប្រាក់ខែខ្ពស់.......។ល។ហើយត្រូវគេបង្ខំឲ្យធ្វើការដោយបង្ខំគ្មានពេលឈប់សម្រាកគ្មានសិទ្ធិតវ៉ានិងគ្មានសិទ្ធិទទួលផលប្រយោជន៍ពីកម្លាំងពលកម្មរបស់ខ្លួនឡើយ។មនុស្សខ្លះត្រូវបានគេយកទៅជួញដូរជាបេស្យាចារ ខ្លះទៀតត្រូវគេបង្ខំឲ្យរកលុយឲ្យគេ ខ្លះទៀតត្រូវគេបង្ខំឲ្យធ្វើការធ្ងន់ធ្ងររហូត ដល់បាក់កម្លាំង ឈឺស្លាប់បាត់បង់ជីវិត ក៏មាន។ល។

ដូច្នេះការជួញដូរមនុស្សជាអំពើខុសច្បាប់ហើយជនល្មើសត្រូវផ្តន្ទាទោស។


ខាងក្រោមនេះជាច្បាប់ស្តីពីការបង្ក្រាបអំពើពង្រត់និងលក់ដូរមនុស្ស និងអំពើធ្វើអាជីវកម្មលើមនុស្ស។

សូមទាញយក PDF

https://goo.gl/wEvcen

Comments

Popular posts from this blog

សិក្សារឿងទុំទាវ

មូលធម៌ខ្មែរ-មន

វិភាគបញ្ហាបទល្មើសរបស់ពូហំក្នុងរឿងថៅកែចិត្តចោរ

តើពាក្យ អាយ៉ង មានន័យដូចម្តេច?

សំយោគសញ្ញាឬសញ្ញាផាត់លើ

សុភាសិត-ក្អែក១ជាក្អែក១០

ការស្លាប់របស់តួអង្គក្នុងរឿងទុំទាវ

រឿងថៅកែចិត្តចោរ