គួរលាយទឹកដោះគោ កុំហូបកាហ្វេខ្មៅល្វីងចត់សុទ្ធច្រើនខ្លាំងពេក អាចមានទំនោរទៅរកបុគ្គលិកលក្ខណៈចិត្តសាស្ត្រប្រកបដោយហិង្សា

ការហូបកាហ្វេមិនអាក្រក់ទេ តែអាចប្រឈមមុខគ្រោះថ្នាក់បើហូបច្រើនពេករាល់ថ្ងៃ។ កាហ្វេជាភេសជ្ជៈមិនអាចខ្វះបានសម្រាប់មនុស្សជាច្រើន ហើយអ្នកខ្លះទៀតសឹងមិនអាចរស់នៅបានដោយគ្មានវា។ មូលហេតុធំដោយសារសម្ពាធការងារ កិច្ចការផ្ទះ និងកិច្ចការសាលា ជាដើម ទើបធ្វើឱ្យពួកគេត្រូវការអ្វីម្យ៉ាង ដើម្បីជំនួយដល់ការបាត់ងងុយគេង និងបំបាត់ភាពតានតឹង។

យូរៗទៅការហូបកាហ្វេអាចក្លាយជាទម្លាប់ដែលមនុស្សគ្រប់គ្នាគិតថាល្អ តែជាក់ស្តែងមិនល្អប៉ុន្មានទេ ព្រោះប្រៀបដូចជាថ្នាំពេទ្យអីចឹងវាជាអាវុធមុខពីរ បើសិនទទួលទានច្រើនពេកវានឹងមានផលអវិជ្ជមានដល់យើង ដូច្នេះកាហ្វេក៏មិនខុសគ្នាដែរ។

អ្នកញៀនកាហ្វេខ្មៅច្រើនអាចប្រឈមមុខនឹងជំងឺសរសៃប្រសាទបង្កឱ្យមានអំពើហិង្សា នេះបើយោងតាមការបង្ហាញដោយអ្នកជំនាញពីសាកលវិទ្យាល័យ Innsbruck របស់ប្រទេសអូទ្រីស។ ការសិក្សានេះចូលរួមដោយមនុស្ស ១,០០០ នាក់ តាមរយៈការស្ទង់មតិអំពីចំណង់ចំណូលចិត្តនៃរសជាតិ ទាក់ទងទៅនឹងបុគ្គលិកលក្ខណៈរបស់ពួកគេ។ លទ្ធផលបានបង្ហាញថា មនុស្សភាគច្រើនដែលចូលចិត្តហូបកាហ្វេខ្មៅទំនោរទៅរកបុគ្គលិកលក្ខណៈចិត្តសាស្ត្រប្រកបដោយហិង្សា។ នេះមានន័យថាទំនាក់ទំនងរវាងអាហារ ឬភេសជ្ជៈដែលមានរសជាតិល្វីងចត់ (កាហ្វេខ្មៅ) មានទំនោរអវិជ្ជមានអាចក្លាយជាអាក្រក់ទៅៗក្នុងរយៈពេលយូរ។

សូមបញ្ជាក់ថា៖

«មិនមែនមនុស្សដែលមានជំងឺសរសៃប្រសាទទាំងអស់ សុទ្ធតែហូបកាហ្វេខ្មៅទេ តែអ្នកដែលចូលចិត្តហូបកាហ្វេខ្មៅអាចមានហានិភ័យនៃការទទួលរងជំងឺសរសៃប្រសាទ និងជំងឺផ្លូវចិត្តនានា។»

ដូច្នេះបើអ្នកញៀនហូបកាហ្វេខ្មៅសុទ្ធ អ្នកអាចសាកល្បងជំនួសដោយកាហ្វេទឹកដោះគោបាន ព្រោះការសិក្សានេះក៏បានបង្ហាញឱ្យដឹងថា អ្នកដែលនិយមកាហ្វេលាយនឹងទឹកដោះគោ មានទំនោរបុគ្គលិកលក្ខណៈល្អ នោះមានន័យថាពួកគេជាបុគ្គលដែលមានចំណេះដឹង និងចេះយោគយល់អ្នកដទៃ៕

Comments

Popular posts from this blog

សិក្សារឿងទុំទាវ

មូលធម៌ខ្មែរ-មន

វិភាគបញ្ហាបទល្មើសរបស់ពូហំក្នុងរឿងថៅកែចិត្តចោរ

តើពាក្យ អាយ៉ង មានន័យដូចម្តេច?

សំយោគសញ្ញាឬសញ្ញាផាត់លើ

សុភាសិត-ក្អែក១ជាក្អែក១០

ការស្លាប់របស់តួអង្គក្នុងរឿងទុំទាវ

រឿងថៅកែចិត្តចោរ