Posts

Showing posts from November, 2018

ឥទ្ធិពល«មេ»ក្នុងសង្គមខ្មែ

Image
ឥទ្ធិពលមេក្នុងសង្គមខ្មែរ នៅក្នុងសង្គមខ្មែរតាំងពីបុរាណរហូតមកដល់សព្វថ្ងៃ ខ្មែរបានឲ្យតម្លៃជាធំដល់ស្ត្រី ។ហេតុដូច្នេះហើយ គេបានចាត់ទុកស្ត្រីជា«មេ»​ នេះក៏ព្រោះតែជាទំនៀមទម្លាប់របស់ខ្នែរដែលមានជាប់ពាក់ព័ន្ធរឿងរ៉ាវប្រវត្តិសាស្ត្រខ្មែរដែលមានព្រះមហាក្សត្រិយ៍ខ្មែរគឺព្រះនាង លីវ យី ជាក្សត្រដឹកនាំនគរគោកធ្លកនោះឯង។  សូមលោកអ្នកចុចតំណភ្ជាប់នេះដើម្បីទាញយកឯកសារស្តីអំពីពាក្យថា«មេ»ដូចតទៅ ៖     https://goo.gl/ySnovy (ដោយ៖យួន បូរ៉េត )

ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ននេះ។ 

Image
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តឧន្ទេសសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីការថា ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ននេះ។  ដោយគេសង្កេតឃើញមានព្រះសង្ឃជាច្រើនអង្គ កំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍនៅក្នុងសង្គម តាមរយៈការចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងបានទេសនាអប់រំធម៌វិន័យ និងសីលធម៌តាមប្រព័ន្ធផ្សព្វផ្សាយ មានដូចជា វិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គមជាដើម។ ជាក់ស្ដែងតាមរយៈនៃការផ្សព្វផ្សាយនិងការសហការគ្នារវាង ខ្មែរ ថៃ និងម៉ាឡេស៊ី សមិទ្ធិផលផ្នែកព្រះពុទ្ធសាសនាថ្មីៗជាបន្តបន្ទាប់ត្រូវបានសាងសង់ឡើងនៅក្នុងប្រទេសម៉ាឡេស៊ីបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ពុទ្ធសាសនិក ក្នុងការគោរពប្រតិបត្តិជំនឿ និងការបណ្ដុះបណ្ដាលខ្លួនអោយទៅជាពលរដ្ឋល្អ។ សម្ដេចមានសង្ឃដីការបែបនេះ គ្រាដែលសម្ដេចបានយាង្គជារាជាធិបតីភាពក្នុងពិធីបុណ្យឆ្លងសមិទ្ធិផលនានាក្នុងវត្ត រាក់ភុតថាក់ស៊ីថេប ផេតឈុប៊ូន នៅឯរដ្ឋជូហូបារូ នៃប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះតាមរយៈការយាង្គសម្ដេចព្រះសង្ឃរាជ ពីសំណាក់ព្រះសង្ឃថៃព្រះនាម ផ្លាក់ផាវណា ម៉ាំងខាឡាចាន វិណាប្រាកប និងលោក សាក់ ចន្ទបទុម ជាទីប្រ...

ព្រឹទ្ធាចារ្យប្រាជ្ញ ឈួនផ្ដែផ្ដាំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ថែរក្សា​មត៌ក​វប្បធម៌​របស់​ខ្លួន

ព្រឹទ្ធាចារ្យចាប៉ី​ដងវែង​ដ៏​ចំណានគឺ​ព្រឹទ្ធ​ភារម្យ​វោហារប្រាជ្ញ ឈួនបាន​លាចាក​លោក​ទៅ​ដោយ​បន្សល់ទុក​នូវ​កេរ្តិ៍ឈ្មោះនិង​កេរដំណែល​អប់រំ​យ៉ាង​ច្រើន...

សំយោគសញ្ញាឬសញ្ញាផាត់លើ

Image
សំយោគសញ្ញា គ្រឿងសម្គាល់អក្សរតម្រួត ។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេមានសណ្ឋានដូច្នេះ (័) ជាជំនួសអក្សរសំយោគសម្រាប់ដាក់លើពាក្យបាលីឬសំស្រឹ្កតពួកខ្លះ ដែលប្រើបំប្លែងសំឡេងឲ្យក្លាយល្អៀងពីសូរដើម, កាលបើមិនដាក់ (័) នេះ នាំឲ្យពិបាកថា, ដូចជា ក្ស័យ, ជ័យ, ទ័ល, នង្គ័ល, ន័យ, និស្ស័យ, បច្ច័យ, ពិន័យ, ពិរាល័យ, ភ័យ, រហ័ស, រំហ័ស, វិន័យ, វេស្ម័ន, វេស្សវ័ណ, សម័យ, អធ្យាស្រ័យ, អនាម័យ, អភ័យ, អាល័យ, អាស្រ័យ, ឧបនិស្ស័យ ជាដើម ។ ទោះបីពាក្យដែលមានអក្សរសំយោគហើយ ប៉ុន្តែបើមិនដាក់ (័) នេះផ្សំផងទេ នាំឲ្យពិបាកថា, ត្រូវប្រើសំយោគសញ្ញាថែមទៀតក៏មានខ្លះ, ដូចជា គ័ភ៌, ទក្ខិណាព័ត៌, ព័ណ៌, ព័ទ្ធ, ព័ទ្ធព័ន្ធ, ពិទ័គ្ធ, ពិភ័ក្តិ, ភ័ព្វ, ម្រ័ក្សណ៍, យ័ន្ត ឬ យ័ន្រ្ត, ល័ក្ត, ល័ព្ធ, អភ័ព្វ ជាដើម ។ សម្រាប់ប្រើពាក្យខ្មែរខ្លះក៏មាន, ដូចជា ខ្ទ័រ, ជ័រ, ញ័រ, ទទ័រ, ទូទ័រ, ទំព័រ, នំបុ័ង, សូរបុ័ងៗ, ភ្ជ័រ, ផ្លែសង្ឃ័រ, ដើមសំព័រ, ស្ពាន់ធ័រ ជាដើម ។ សម្រាប់ប្រើភាសាដទៃក៏មានខ្លះ, ដូចជា កុងត្រូល័រ, ឌីរ៉ិកទ័រ, អ័ងស្ប៉ិកទ័រ ជាដើម ។

សញ្ញាធ្មេញកណ្តុរឬមូសិកទណ្ឌ

សញ្ញាធ្មេញកណ្តុរឬមូសិកទណ្ឌ ជាវណ្ណយុត្តិដែលមានសណ្ឋានដូចធ្មេញកណ្តុរ (៉ ) សម្រាប់ប្រើដាក់ពីខាងលើបំបែរសម្លេងសព្ទអក្សរឃោសៈឲ្យទៅជាសព្ទអឃោសវិញ ។         សញ្ញាធ្មេញកណ្តុរសម្រាប់ប្រើលើព្យញ្ជនៈ ៖ ង ញ ប ម យ រ វ ។          គឺ ៖ ង៉ ញ៉ ប៉ ម៉ យ៉ រ៉ វ៉ ។ ឧទាហរណ៍  ៖ ង៉ក់ ង៉ុកៗ ញ៉ាក ញ៉េះញ៉ោះ ប៉េងប៉ោង រប៉េះរប៉ោះ ប៉េងប៉ោះ រប៉ិចរប៉ី ម៉្តេច យ៉ាងម៉េច រយ៉ាក គ្រប់យ៉ាង រ៉ែ រ៉ក រ៉ស រ៉ាវ វ៉ក វ៉ាង វ៉ាប់ វ៉ារ.......។ *  បើមានស្រៈ ិ ី ឹ ឺ  ើ ា ំ  នៅពីលើ ត្រូវផ្លាស់ធ្មេញកណ្តុរ ( ៉ ) ទៅជាបុកជើងវិញ  ( ុ  ) ។      ដូចជាពាក្យ ៖ ញ៉ឺង ម៉ឺងម៉ាត់ រ៉ឺង រ៉ាំរ៉ៃ ប៉ិនប្រសប់ ប៉ីពក រឹងប៉ឹង ប៉ឺង ប៉ឹមៗ ប៉ើង ញ៉ាំង ញ៉ាំ នំប៉័ង........។ * បើពាក្យ 2 ព្យាង្គវិញ​ វាជាទំនាញសូរ ដូច្នេះមិនប្រើសញ្ញាធ្មេញកណ្តុរទេ ។ ដូចជាពាក្យ ៖ សាលា ស្រងេះសងោច ស្រវា កញ្ញា កន្លាត ក្រមា ក្រវេមក្រវាម ក្រវែល ខមាទោស ច្រងេងច្រងាង ឆាយា ដរាប ឋានា តារា តុលា ឋានានុក្រម បរាជ័យ បញ្ញា ប្រមាត់ ប្រយោជន៍ ផល្លានុផល ........។ ( ដោយ ៖ យួន បូរ៉េត )...

វិញ្ញាសាតែងសេចក្តីមធ្យមសិក្សាភាគ១និងភាគ២

Image
នេះជាតែងសេចក្តីដែលរៀបចំនិងចងក្រងសម្រាប់ជាពន្លឺដល់អ្នកសិក្សាអក្សរសាស្រ្ត។វាត្រូវបានដកស្រង់ពីវិញ្ញាសាសិស្សពូកែទូទាំងប្រទេសនិងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។សូមទាញយកឯកសារខាងក្រោម៖ ភាគទី១  https://drive.google.com/file/d/1iEapeUPi0sa3xh1kHPVE4qRie4PpP6px/view?usp=drivesd ភាគទី២  https://drive.google.com/file/d/12zLbhn2w5sLV4wJhUl8ya9pBOQiu1i4Z/view?usp=drivesdk ដោយ ៖ យួន បូរ៉េត

តើសទ្ទជាអ្វី ?

ក្នុងពេលសិក្សាវេយ្យាករណ៍ម្តងៗ ខ្ញុំសង្កេតឃើញមនុស្សជាច្រើននៅតែមិនយល់អំពី<<សទ្ទ>> ។ តើអ្វីជា សទ្ទ ? តាមនិយមន័យ ៖ – សទ្ទ គឺជាឯកតាតូចបំផុតនៃសម្លេង (ដែលមាននៅក្នុងពាក្យ)។ – សទ្ទអាចប្តូរន័យនៃពាក្យមួយបានដោយគ្រាន់តែផ្លាស់ទីកន្លែងគ្នាវា (ក្រុមព្យញ្ជនៈ ឬក្រុមស្រៈ ) ។ – សទ្ទ ពុំមានន័យដោយខ្លួនឯងទេ វាគ្រាន់តែជាធាតុផ្សំសម្រាប់បង្កើតន័យ។ ឧទាហរណ៍៖ 1- ប+ើ+ក > បើក (ធ្វើឲ្យច្រហ…) ក+ើ+ប- >កើប(កាយប្រមូល) 2- ក+ា+ច > កាច, ច+ា+ក > ចាក 3- ល+ើ+ក > លើក 4- ប+ង > បង  5- ត+ូ+ច > តូច ដូច្នេះតាមឧទាហរណ៍ខាងលើឃើញថា 1- (ប , ើ, ក ) ជាសទ្ទ 2- ( ក , ា , ច ) ជាសទ្ទ 3- ( ល, ើ , ក ) ជាសទ្ទ 4- ( ប, ង ) ជាសទ្ទ  5- ( ត,ូ , ច ) ជាសទ្ទ។ ** សូមពិនិត្យថា សទ្ទគ្មានន័យទេ ។ ( ដោយ ៖ យួន បូរ៉េត)

ចូលឆ្នាំចិនស្រវឹងខ្មែរ

កំណាព្យ៖ ចូលឆ្នាំចិនស្រវឹងខ្មែរ ១- នេះនឹងថ្លាថ្លែងតែងអំពិ ទំនៀមប្រពៃណីចិននិងយួន ចូលមកស្រុកខ្មែហែរជាក្បួន ទាំងចៅទាំងកូនពួនពេញស្រុក។ ២-ជំនួញជួញដូរសព្វសារពើរ ខ្មែរឯងហាក់ភ្លើអង្គុយកុក ផឹកស៊ីសប្បាយសាយទឹកមុខ គ្មានទុក្ខកង្វល់ដល់រូបកាយ។ ៣-ថ្ងៃ១៥រោចខែមាឃធំ ទំនៀមដ៏ធំលោតម៉ុងសាយ ចូលឆ្នាំចិនយួនសើចសប្បាយ សំណែនម្ហូបបាយរាយពេញថាស់។ ៤-ជ្រូកខ្វៃមានស្ងោរផ្លែឈើគ្រប់ ផ្កាភ្ញីទឹកអប់ស្រាថ្មីចាស់ ឧទ្ទិសកុងម៉ាញាតិក្មេងចាស់ ដែលផ្លាស់ទីឋានទៅបរលោក។ ៥-ថ្លែងពីខម-ខ្មែរជាម្ចាស់ស្រុក ខំធ្វើតត្រុកទាំងក្រសោក តាំងខ្លួនជាចិនយួនដូចឃ្លោក ទ្រព្យថ្លៃទ្រព្យថោកខំប្រវារ។ ៦- លេងខ្លួនដូចចិនអ្នកមានធំ មូលមីរជួបជំុខំផឹកស្រា ស្រវឹងពុលខ្លាំងស្រែកឡូឡា អួតថាអញពូជឈាមជ័រចិន។ ៧-ចូលឆ្នាំចិនស្រេចបាច់រួចហើយ មិននៅកន្តើយរកលុយសិន ជំពាក់លុយពេលចូលឆ្នាំចិន សងគេសិននឹងបានថ្លៃថ្នូរ៕ (និពន្ធដោយ៖យួន បូរ៉េត ).

សុភាសិតខ្មែរបុរាណ

Image
« ពេលវេលាជាមាសប្រាក់ » ។ ពេលវេលាមានសារសំខាន់ណាស់សម្រាប់មនុស្សលោក។ដូច្នេះ មនុស្សត្រូវចេះប្រើប្រាស់ពេលវេលាឲ្យបានសមស្របក្នុងខណះកំពុងរស់នៅ។បើយើងយកពេលវេលាប្រើប្រាស់បានត្រឹមត្រូវ ដូចជាខំធ្វើការងារការរកសុំីទាន់ពេលវេលា,,,,,,,នោះយើងនឹងបានផលចំណេញពិតៗ តែបើយើងទុកពេលវេលាឲ្យហួសកន្លងផុតដោយមិនបានធ្វើអ្វីដែលមានប្រយោជន៍ នោះយើងនឹងខាតពេលវេលា ឬហួសពេលវេលា ទីបំផុតយើងស្លាប់បាត់គ្មានបន្សល់នូវអ្វីឲ្យឃើញនៅលើផែនដីនោះឡើយ។ដូច្នេះយើងមិនត្រូវធ្វើអីឲ្យខុស នាំឲ្យខាតពេលវេលានោះឡើយ។ មានពលរដ្ឋខ្មែរភាគច្រើនបានទុកពេលវេលាឲ្យហួសកន្លងផុតដោយមិនបានធ្វើអ្វី ដែលផ្ទុយពីជនបរទេសដែលសូម្បីតែគេជិះឡាន ឬផឹកកាហ្វេ ក៏គេអានកាសែត សៀវភៅ ឬទស្សនាវដ្តីដែរ អញ្ចឹងហើយទើបប្រទេសគេមានអ្នកប្រាជ្ញច្រើន។

សុភាសិត-ក្អែក១ជាក្អែក១០

មួយក្លាយជាដប់ មួយក្លាយជាដប់ (នាម) ព. ទ. បុ. ពាក្យទំនឹមទំនៀមជាបរម្បរាតៗមក, មានអត្ថន័យជាសេចក្ដីតំណាលថា មានបុរសម្នាក់ បានដុំមាសមកកប់ទុកនៅទីស្ងាត់មួយកន្លែង, ចង់ដឹងចរិយារបស់ប្រពន្ធ, ក៏និយាយប្រាប់ប្រពន្ធថា ” អញចូលទៅជុះក្នុងព្រៃក្បែរផ្លូវ ស្រាប់តែមានក្អែកមួយចេញមកមុនអាចម៍ ហើរប្រិចបាត់ទៅ “—ប្រពន្ធមាត់ឥតគម្រប ក៏និយាយតំណាលប្រាប់គេតាមសម្ដីប្ដីប្រាប់, អ្នកឯទៀតៗក៏ចេះតែនិយាយប្រាប់គ្នាតៗទៅទៀត, ពីក្អែកមួយទៅជាក្អែកពីរក្អែកបី រហូតដល់ក្អែកដប់ … ចំណេរកាលតៗមក ក៏ជាប់មានពាក្យដែលពន្លូតបំផ្លើសថា មួយក្លាយជាដប់ ឬ ក្អែកមួយជាក្អែកដប់; គេនិយាយថា កុំជឿអីមួយក្លាយជាដប់ទេ ឬថា ក្អែកមួយជាក្អែកដប់ទេ, មានន័យថា សម្ដីឬដំណឹងអ្វីដែលឮតពីមួយមកមួយពុំទាន់ប្រាកដទេ កុំអាលប្រញាប់ជឿភ្លាមៗ ត្រូវពិនិត្យមើលឲ្យហ្មត់ចត់សិន . . . ( មានព្រះបរមពុទ្ធោវាទដូចក្នុង កាលាមសូត្រ ជាដើមក៏ថ្លែងពីរឿងបែបនេះច្រើន ) ។

ការស្លាប់របស់តួអង្គក្នុងរឿងទុំទាវ

Image
ការស្លាប់របស់តួអង្គក្នុងរឿងទុំទាវ រឿងទុំទាវជាស្នាដៃនិពន្ធរបស់ព្រះភិក្ខុសោមក្នុងឆ្នាំ1915។ កវីនិពន្ធបានបញ្ចប់សាច់រឿងដោយឲ្យតួអង្គស្លាប់បាត់បង់ជីវិត។ការស្លាប់របស់តួអង្គមានមូលហេតុពិតរបស់វា។ខាងក្រោមនេះជាការពិតនៃសេចក្តីស្លាប់របស់តួអង្គនៅក្នុងរឿងទុំទាវ ៖ 1-ការស្លាប់របស់នាងទាវ ៖នាងទាវស្លាប់ដោយសារទំនៀមទម្លាប់ដ៏តឹងរ៉ឹងដែលម្តាយនាងនិយមកាន់គឺ«គំនិតនំមិនធំជាងនាឡិ »។ទំនៀមទម្លាប់នេះឲ្យអំណាចខ្លាំងដល់មេបាក្នុងការទុកដាក់កូនចៅឲ្យមានគូស្រករ ។ដូច្នេះទំនៀមទម្លាប់នេះបានគាបសង្កត់មកលើសេរីភាពនាងទាវជាហេតុធ្វើឲ្យនាងសម្រេចចិត្តធ្វើអត្តឃាតទៅតាមខ្មោចទុំ ព្រោះនាងមិនអាចទ្រាំរស់នៅដេកឱបជាមួយហ្មឺនងួនដែលនាងមិនស្រឡាញ់នោះទេ។ម៉្យាងទៀតយើងគិតថា នាងទាវបានបាត់របស់ជាទីស្រឡាញ់ ដូច្នេះមិនអាចទ្រាំរស់នៅជាមួយនរកបានទេ។ប្រសិនបើនាងទាវនៅដេកឱបហ្មឺនងួនមានន័យថា នាងទាវប្រៀបដូចដេកឱបថ្មយ៉ាងដូច្នេះដែរ។ 2-ការស្លាប់របស់់ទុំ៖ ទុំស្លាប់ដោយសារអំណាចផ្តាច់ការនៃសម័យលង្វែកដែលមានអរជួនជាស្តេចត្រាញ់អាងអំណាច និងក្រុមបក្សពួកអរជួនជាឃាតករនិងជាអ្នកដៃដល់ក្រោមការបូញមាត់ញោះញង់របស់ម្តាយទាវ។ 3-ការស្លាប់របស់ម្តាយទាវ ៖ ម្តាយទាវស្លាប់ដោយសារសេចក្តីលោភលន់។ការលោភ...

តើពាក្យ អាយ៉ង មានន័យដូចម្តេច?

Image
តើពាក្យ អាយ៉ង មានន័យដូចម្តេច? អ្នកធ្លាប់ឮពាក្យគេពោលថា អាយ៉ង ។ អ្នកខ្លះបានចោទប្រកាន់គ្នាថា អាយ៉ងអ្នកនេះ ឬអាយ៉ងអ្នកនោះ ព្រោះគេធ្វើការប្រៀបធៀបមនុស្សខ្ះដែលតែងតែធ្វើទៅតាមការញាក់ឬចង់បានឬមនោគមន៍វិជ្ជានយោបាយរបស់គេ។         តាមពិតពាក្យនេះត្រូវបានគេទាញយកពីប្រភពសិល្បៈរបស់ខ្មែរ គឺសិល្បៈអាយ៉ងនោះឯង។នៅសម័យបុរាណ       ពេលដែលខ្មែរមិនទាន់មានខ្សែភាពយន្ត ពេលនោះខ្មែរមានសិល្បៈមួយប្រភេទហៅថា ល្ខោនអាយ៉ង។ល្ខោនអាយ៉ងនេះ គេបានយកស្បែកសត្វមកឆ្លាក់ធ្វើជារូបមនុស្សសត្វតំណាងតួអង្គនៅក្នុងសាច់រឿងល្ខោន។រូបចម្លាក់នីមួយៗមានខ្សែចងភ្ជាប់ទៅនឹងដៃជើងសម្រាប់មនុស្សបញ្ជាឬញាក់ឲ្យធ្វើចលនាតាមចង្វាក់បទភ្លេងឬតាមការពោលនៃល្ខោន។បើអ្នកពោលដល់សាច់រឿងត្រង់ណា គេត្រូវញាក់អាយ៉ងឲ្យធ្វើចលនាតាមដំណើររឿងនោះ ជូនកាលគេញាក់បញ្ជាអាយ៉ងដោយភ្ជាប់មកនូវការពោលសម្លេងរបស់អ្នកពោល បើយើងមើលមួយភ្លែតហាក់បី ដូចអាយ៉ងនោះចេះនិយាយដូចតួអង្គមនុស្សពិតៗដូច្នេះដែរ។                 ( ដោយ ៖ យួន បូរ៉េត )   

សញ្ញាបន្តក់ ឬ រស្សសញ្ញា( ់ )

Image
សញ្ញាបន្តក់ ឬរស្ស ( ់ ) ក- ជាសញ្ញាវណ្ណយុត្តិមានសណ្ឋានកំបុតខ្លី ់ សម្រាប់ប្រើបំបែរសម្លេងវែងឲ្យទៅជាខ្លីកំបុតធ្ងន់ ។ ខ- ប្រើដាក់បានតែពីលើព្យញ្ជនៈ (  ក ង ច ញ ត ន ប ល ស )  ហើយប្រើចំពោះពាក្យណាដែលប្រើជាមួយស្រៈ ( អ , អា ) ប៉ុណ្ណោះ ។     ឧទាហរណ៍៖ - កង > កង់ , ជក >ជក់ , កាច > កាច់   - ចាក > ចាក់ , បាញ > បាញ់ - ប្រាក > ប្រាក់..........។ *  ចំណាំ១  ៖  ពាក្យជាប់មកពីបាលី ឬសំស្ក្រឹត  ទោះបីពាក្យនោះកើតមកពីស្រៈ( អ ) ឬស្រៈ( អា ) ហើយប្រកបនឹងព្យញ្ជនៈ៩ ខាងលើ គឺមិនត្រូវប្រើសញ្ញាបន្តក់ឡើយ។ ដូចជា  ៖ កុសល កុហក ជន ជាតក លាមក តាបស ទារក ទិវង្គត ធនធាន បុរស ផល្លានុផល ធនធាន ភព ពលកម្ម មគ្គផល សាកល សុគត អស្តង្គត ឧបាយកល ឱជារស ............។ *  ចំណាំ២  ៖ ចំពោះពាក្យផ្សំនឹងស្រៈ( អា= ា ) ប្រកបនឹង ង គឺមិនប្រើសញ្ញាបន្តក់ទេ ( ់ ) តែត្រូវប្រើនិគ្គហិត ( ំ ) ជំនួសវិញ       ដូចជា  ៖ ក្តាំង ឃ្លាំង ខ្លាំង ចាំង ច្បាំង ឆ្នាំង ខ្មាំង សំកាំង តតាំង ប្រឆាំង ទំពាំង រលះរលាំង ជញ្ជ្រាំង ក្រសាំង សម្រាំង ទាំងមូល .............

សញ្ញាវណ្ណយុត្តិ

Image
សញ្ញាវណ្ណយុត្តិ ដែលហៅថា សញ្ញាវណ្ណយុត្តិគឺជាសញ្ញាដែលត្រូវប្រើបន្ថែមលើតួអក្សរដើម្បីលំអៀងសព្ទវែងទៅជាសព្ទខ្លី ឬលំអៀងសព្ទឲ្យប្លែកពីសព្ទដើម ឬកាត់ពាក្យក្នុងប្រយោគជាសង្កាត់ដើម្បីឲ្យលះសេចក្តី ។         សញ្ញាវណ្ណយុត្តិមាន៖ បន្តក់(់) ធ្មេញកណ្តុរ(៉) ត្រីសព្ទ(៊) សំយោគ(័ ) របាទ(៌ )ទណ្ឌឃាត(៍ ) អស្តា(៏ ) វិសជ្ជនិយឬរះមុច(ះ ) យុគលពិន្ទុឬចុចពីរ(:) កាកបាទ( + ) វង់ក្រចក (  ) អព្ភន្តរ( << >> ) ខណ្ឌ ( ។ )ខណ្ឌចប់បរិយោសាន ( ៕ ) ឧទានសព្ទ ( ! ) បុច្ឆនៈសញ្ញា( ? ) ............................។

អក្ខរនៃភាសាខ្មែរ

Image
២-អក្ខរនៃភាសាខ្មែរ 1-ស្រៈនិស្ស័យ ៖ ជាស្រៈដែលអាស្រ័យនឹងតួ ព្យញ្ជនៈទើបប្រើការបាន មានន័យថា ស្រៈនិស្ស័យមិនអាចប្រើតែឯកឯងបានទេ។ អក្ខរគឺជាស្នាមគំនូសមានតួរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ត្រាពាក្យសម្តីនិងសេចក្តីទាំងពួងដោយប្រើមិនចេះអស់។ អក្ខរនៃភាសាខ្មែរចែកជា ៖ - ស្រៈនិស្ស័យខ្មែររួមមាន ៖ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ុះ េះ ោះ ។ 2-ស្រៈពេញតួ ៖ ជាស្រៈដែលខ្មែរខ្ចីពីបាលីសំស្ក្រឹត។វាអាចប្រើជាតួអក្សរដូចព្យញ្ជនៈខ្មែរដែរ។ ស្រៈពេញតួរួមមាន ៖ អអាឥឦឧឩឫឬឭឮឯឰឱឧ៍ឪ ។ ឧទាហរណ៍ ៖ អរគុណ ឥឡូវ កៅអី ឧត្តម ឧស្សាហ៍ ឪឡឹក ឫស្សី ឫទ្ធី ឯកស័ក ឰដ៏ ឱសថ ឪពុក ក្រឧ៍បេះដូង………….។ 3- ព្យញ្ជនៈខ្មែរ ៖ ព្យញ្ជនៈគឺជាតួអក្សរ។វាមានចំនួន ៣៣ តួឺ ៖ ក្កខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្តឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យរ្រល្លវ្វស្សហ្ហឡ្អអ្អ ៕ * នៅក្នុងភាសាខ្មែរ បុរាណាចារ្យបានបន្ថែមព្យញ្ជនៈមួយចំនួនទៀតហៅថាព្យញ្ជនៈបន្ថែមក្នុងគោលបំណងបង្គ្រប់ការប្រើប្រាស់។ ព្យញ្ជនៈបន្ថែមទាំងនោះត្រូវដាក់សញ្ញាមូសិកទន្ត ( ៉ )និងសញ្ញា ត្រីសព្ទ(៊) ។    ព្យញ្ជនៈបន្ថែមរួមមាន៖ ក-ប្រើសញ្ញាមូសិកទន្ត៖  ង៉ញ៉ប៉ម៉យ៉រ៉វ៉ ខ-ប្រើសញ្ញាត្រីស...

វេយ្យាករណ៍ខ្មែរជាអ្វី ?

១-វេយ្យាករណ៍ខ្មែរជាអ្វី ? វេយ្យាករណ៍ គឺការធ្វើឲ្យជាក់ច្បាស់ប្រាកដ ការពន្យល់ ការអធិប្បាយ ពាក្យដោះស្រាយ គម្ពីរប្រាប់គោលភាសា មូល របស់ភាសា ឬយើងអាចនិយាយថា ជា ក្បួនបង្រៀនវិធីអក្សរដើម្បីនិយាយត្រឹម ត្រូវ សរសេរត្រឹមត្រូវក្នុងភាសាខ្មែរ។                    ( ដោយ៖ យួន បូរ៉េត ) 

មូលធម៌ខ្មែរ-មន

មូលធម៌ខ្មែរមន តើ មូលធម៌ខ្មែរមនមានអ្អ្វីខ្លះ៖ នៅមុនគ្រីស្តិសករាជ ខ្មែរមានមូលធម៌របស់ខ្លួនដែលមានចំណុចសំគាល់ ៖ ១-  ជឿព្រលឹង អ្នកតា អារក្ខ ២- ទុកស្ត្រីជាធំ ៣- បាចទេឹកបញ្ចូលស្រែ ៤- ចេះផ្សាំងសត្វ ៥- កប់ខ្មោចក្រោមថ្មដុល ក្នុងក្រឡ ៦- ភាសាមានអន្តរបទ...........         ក្រោយមកខ្មែរបានទទួលឥទ្ធិពលបរទេសដូចជា ៖ ១- ឥទ្ធិពលឥណ្ឌា(ស.វ ទី១) -ទស្សនរាជាធិបតេយ្យ - សាសនា : ព្រហ្ម និង ព្រះពុទ្ធ - ភាសា អក្សរ អក្សរសិល្ប៍ - សិល្បៈ  - ទំនៀមទម្លាប់ ច្បាប់...... ២- ឥទ្ធិពលចិន ( ស.វ ទី ៣ ) - ជំនួញជួញដូរ - ល្បាយជាតិសាសន៍ - ល្ខោន ៣- ឥទ្ធិពលជ្វា ( ស.វទី ៥ ) - ស្ថាបត្យកម្មប្រាសាទភ្នំ និងក្បាច់លម្អ( ក្បាច់រហួ ) ៤- ឥទ្ធិពលថៃ - យួន ( ស.វទី ១៣) - ពាក្យពេចន៍....... ៥- ឥទ្ធិពលអឺរ៉ុប ( ស.វ ទី ១៦ ) - វិទ្យាសាស្ត្របច្ចេកទេស - ទម្លាប់ចាប់ដៃ - ការស្លៀកពាក់ - លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស - កិច្ចការរដ្ឋបាល     ពិតមែនតែឥទ្ធិពលបរទេសមកលើអរិយធម៌ខ្មែរយ៉ាងនេះក៏ដោយ ក៏ខ្មែរពំុនិយមយកមកអនុវត្តតាមឬចម្លងតាមទាំងស្រុងនោះទេ ។ ខ្មែរតែងតែយកឥទ្ធិពលទាំងនោះមកក...

អំណាចស្រា

Image
កំណាព្យ ៖ <<អំណាចស្រា>>  ១- ស្រវឹងស្រវឹត ស្រវឹងភ្លេចគិត លេចកេរ្តិ៍លេចខ្មាស់ ក្បាលដេកដល៉ដី ក្អួតពាសដេរដាស់ អនិច្ចាពេកណាស់ ដោយការស្រេកឃ្លាន។ ២- ស្រវឹងស្រវឹត ស្រវឹងភ្លេចគិត ស្រែកជេបំពាន សម្តីហានក្លា អួតថាខ្លួនមាន វត្ថុធនធាន មានសព្វមិនខ្វះ។  ៣- ស្រវឹងស្រវឹត ស្រវឹងភ្លេចគិត ស្រែកជេរផ្តេសផ្តាស់ លែងស្គាល់ញាតិមិត្ត ស្រីប្រុសឬចាស់ បងប្អូនដេរដាស់ ស្រែកថាមិនយល់។  ៤-ស្រវឹងស្រវឹត ស្រវឹងភ្លេចគិត ចិត្តឥតមានខ្វល់ ក្រពះក្រៀមស្វិត រងទុក្ខអម្ពល់ ក្រហាយក្រហល់ ដោយអំណាចស្រា។ ៥- ស្រវឹងស្រវឹត ស្រវឹងភ្លេចគិត សុខភាពស្រស់ថ្លា ទៅជាអន្តរាយ វិនាសអសារ ចុងក្រោយបាត់ការ - រាប់អានប្អូនបង។ (និពន្ធដោយ ៖ យួន បូរ៉េត )